កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៦ តារាចម្រៀងទៀងមុំ សុធាវី និង ផេក LTNG Media បានបង្ហោះចែកចាយនូវវីដេអូសកម្មភាពមួយចំនួនដែល តារាចម្រៀងទៀងមុំ សុធាវី និង ក្រុមការងារLTNG Media កំពុងផលិតវីដេអូចម្រៀងថ្មីមួយបទ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលមានចំណងជើងថា “នាំដន្លងជូនម៉ែ”។

នៅក្នុងបទចម្រៀងនោះផងដែរ យើងមិនទាន់ដឹងច្បាស់ថាមានអត្ថន័យនិងខ្លឹមសារទាំងស្រុងបែបណានោះទេ ប៉ុន្តែបើយោងតាមការបង្ហោះជាផ្លូវការលើផេកLTNG Media និងចំណងជើងបទចម្រៀង យើងអាចសន្និដ្ឋានបានខ្លះៗថា អត្ថន័យគឺអ្នកម្តាយបង្ខំឱ្យកូនក្រមុំវ័យ៣៨ឆ្នាំ ដើម្បីឱ្យខ្លួនមានដន្លង ដើម្បីទៅវត្តធ្វើបុណ្យរួមគ្នាក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

ចង់ដឹងច្បាស់ថាបទចម្រៀងមួយបទដែលមានចំណងជើងថា នាំដន្លងជូនម៉ែ ដែលបកស្រាយដោយតារាចម្រៀងទៀងមុំ សុធាវី ពិរោះរន្តំយ៉ាងណានោះ សូមរងចាំតាមដានស្តាប់ និង ទស្សនាលើផេក LTNG Media ជាមួយភូមិញូស៍ទាំងអស់គ្នា។

សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ ស្លាបប៉ាកកាមាស
