ប្រិយមិត្តប្រាកដជាបានស្គាល់ហើយពីវត្តមានតារាចម្រៀង ម៉ៅ ហាជី ក្នុងវិស័យសិល្បៈចម្រៀង ដែលមានប្រជាប្រិយភាពខ្លាំង ព្រមទាំងមានអ្នកគាំទ្រទាំងក្នុងប្រទេស និង ក្រៅប្រទេស។

រំលឹកដល់កាលពីមុនផងដែរ បទចម្រៀងមួយបទដែលមានចំណងជើងថា “ឈាមសុវណ្ណ” ដែលបកស្រាយដោយតារាចម្រៀងម៉ៅ ហាជី ការស្តាប់ រហូតដល់ជាង ២១,000,000 ដង នៅលើគេហទំព័រ YouTube ។
ចំពោះតារាចម្រៀង ម៉ៅ ហាជី មិនមែនមានបទផ្ទុះការគាំទ្រតែមួយបទនេះនោះទេ គឺមានច្រើន ប៉ុន្តែខ្ញុំលើកយកតែបទនេះមួយមកនិយាយ ដោយសារតែបទនេះមានភាពពិសេសដែលធ្វើឱ្យអ្នកគាំទ្រស្តាប់មិនចេះជិនណាយ។

បញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ តារាចម្រៀងម៉ៅ ហាជី មិនសូវចេញនូវបទចម្រៀងថ្មីនោះឡើយ។
ប៉ុន្តែស្រាប់តែលេចវត្តមានតារាចម្រៀងរូបនេះ នៅលើCover Facebook Page របស់ផលិតកម្មមួយឈ្មោះ ថា LTNG Media ដែលបានបង្ហោះជាផ្លូវការ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ជាមួយនឹងពាក្យថា រីករាយបុណ្យភ្ជុំបិណ្ឌ។
នៅក្នុងរូបភាពនោះផងដែរ យើងសង្កេតឃើញវត្តមាន តារាចម្រៀងចំនួនប្រាំមួយរូប ដោយមានដូចជា៖
១/ ម៉ៅ ហាជី
២/ ទៀងមុំ សុធាវី
៣/ ជីណា
៤/ ដា ភ្លេង
៥/ ជ័យ សិរីរ័ត្ន
៦/ វឿន ជីវា

ជាមួយគ្នានេះដែរ យើងក៏មិនទាន់ឃើញព័ត៌មានច្បាស់ការណាមួយដែលបញ្ជាក់ថា លោកម៉ៅ ហាជី ចូលរួមជាមួយផលិតកម្មនេះឡើយ ដូច្នេះមានតែរងចាំតាមដានជាមួយភូមិញូស៍ទាំងអស់គ្នា។
អត្ថបទ៖ ស្លាបប៉ាកកាមាស
