ស្ងាត់តែមិនស្ងៀម! ក្រោយពីជាប់កិច្ចការផ្ទាល់ខ្លួនច្រើនមិនសូវមានពេលជាមួយវិស័យចម្រៀង អស់រយៈពេលចិត្តមួយឆ្នាំ ពេលនេះវត្តមានរបស់តារាចម្រៀង ម៉ៅ ហាជី បានវិលត្រលប់មកវិញហើយ ដោយបង្ហាញវត្តមាននៅក្នុងផលិតកម្មថ្មីមួយដែលមានឈ្មោះថា LTNG Media។

បទទីមួយរបស់តារាចម្រៀងម៉ៅ ហាជី នៅក្នុងផលិតកម្ម LTNG Media គឺជាបទសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ មានចំណងជើងថា “ចូលខែប្រាំបួន”។

បើនិយាយពី បទ “ចូលខែប្រាំបួន” របស់តារាចម្រៀង ម៉ៅ ហាជី គឺបានបង្កប់នូវអត្ថន័យជាច្រើន គ្រាន់តែស្ដាប់បទចម្រៀងក៏អាចធ្វើឱ្យយើងស្រមៃឃើញដល់រូបភាពផងដែរ។


ចំពោះខ្លឹមសារវិញគឺរៀបរាប់ពីកូនប្រុសដែល ធ្វើការនៅទីក្រុង នឹកម៉ែ នឹកពុក បងប្អូន ព្រមទាំងនឹកដល់អតីតកាល កាលគ្រានៅក្មេងដែលសប្បាយរីករាយជាមួយកុមាលភាពដោយមិនចាំបាច់ខ្វល់ពីទំនួលខុសត្រូវអ្វីទាំងអស់។




ចង់ដឹងថាបទចូលខែប្រាំបួនរបស់តារាចម្រៀង ម៉ៅ ហាជី ពិរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ ស្លាបប៉ាកកាមាស
