កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ តារាចម្រៀងទៀងមុំ សុធាវី បានបង្ហោះចម្រៀងមួយបទនៅលើ ហ្វេសប៊ុកផេករបស់ខ្លួន ដោយមានចំណងជើងថា ចម្រៀងលាគ្នា។

បទចម្រៀងស្នេហាបែបឈឺចាប់ បូកផ្សំជាមួយសម្លេងដ៏ផ្អែមស្រទន់របស់តារាចម្រៀង ទៀងមុំ សុធាវី ធ្វើឱ្យបងបទចម្រៀងមួយបទនេះកាន់តែពិរោះនិងទាក់យកបេះដូងអ្នកស្ដាប់គ្រប់ស្រទាប់វណ្ណៈ។
ទោះបីជាវ័យកាន់តែកើនឡើងក៏ពិតមែន ប៉ុន្តែសម្លេងរបស់តារាចម្រៀងរូបនេះក៏នៅតែមិនប្រែប្រួលឡើយ នៅតែក្រអួនក្រអៅពិរោះរន្ដំដូចមុន។

បញ្ជាក់ផងដែរថា តារាចម្រៀងទៀងមុំ សុធាវី ដែលមហាជនជាច្រើនស្គាល់ថា ជាតារាចម្រៀងសម្លេងផ្អែមស្រទន់ដែលល្បីខ្លាំងលើបណ្ដាញសង្គម និង ក្នុងប្រទេសកម្ពុជា ជាមួយនិងការច្រៀងឡើងវិញនូវចម្រៀងមរតកដើម។


លើសពីនេះទៅទៀតក្រៅពីការច្រៀងបទចម្រៀងCover តារាចម្រៀងទៀងមុំ សុធាវី ក៏បានចេញនូវបទចម្រៀង Original ជាច្រើនបទលើ ហ្វេសប៊ុកផេករបស់ខ្លួនផងដែរ។
អត្ថបទ៖ ស្លាបប៉ាកកាមាស
ទស្សនាវីដេអូតាមរយៈលីងខាងក្រោម៖
