កញ្ញាលឹម ជីណា តារាចម្រៀងចំណូលថ្មីលើវិថីសិល្បៈចម្រៀង។

កញ្ញា លឹម ជីណា ថ្វីត្បិតថាវ័យនៅក្មេង ប៉ុន្តែសម្លេងពិរោះ ធ្វើឱ្យផលិតកម្ម LTNG Media ទាក់ទងកញ្ញា មកបញ្ចេញសមត្ថភាពលើវិថីសិល្បៈដោយបទទីមួយមានចំណងជើងថា តស់! ទៅលេងស្រុក ដែលជាបទសម្រាប់អបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។

បទ តស់! ទៅលេងស្រុក ដែលបង្ហោះជាផ្លូវកានៅម៉ោង ១២៖ ៣០ ថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៦ នេះផងដែរគឺជាការនិពន្ធទំនុកច្រៀង និង បទភ្លេង ពីតារាចម្រៀងល្បីមួយរូបគឺលោក ដា ភ្លេង។

ចំណែកវីដេអូបទចម្រៀងវិញ គឺជាការដឹកនាំរបស់លោក យន ប៊ុនរាជ – DR. Fun រីឯការគ្រប់គ្រងប្លង់ថត កាត់ត និង កែពណ៍ គឺលោក ផុន ទេពភិវឌ្ឍន៍ និង ថតដោយលោក ផុន ទេពភិវឌ្ឍន៍ និង លោក អ៊ុត សុខឡេង។
យន ប៊ុនរាជ – DR. Fun

ផុន ទេពភិវឌ្ឍន៍

អ៊ុត សុខឡេង

ចង់ដឹងកាន់តែច្បាស់ថា បទទីមួយរបស់កញ្ញា លឹម ជីណា ក្នុងវិថីសិល្បៈចម្រៀងពិរោះ និង មានអត្ថន័យយ៉ាងណានោះ
សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ ស្លាបប៉ាកកាមាស
