ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងហើយ ថាតារាចម្រៀងម៉ៅ ហាជី បានឈានជើងចូលក្នុងផលិតកម្មថ្មី គឺLTNG Media ក្រោយពីស្ងប់ស្ងាត់ មិនឃើញចេញបទចម្រៀងថ្មីរយៈពេលជិតមួយឆ្នាំ។

បទទីមួយរបស់តារាចម្រៀង ម៉ៅ ហាជី គឺសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានចំណងជើងថា “ចូលខែប្រាំបួន” ដែលជាការនិពន្ធបទភ្លេង និង ទំនុកច្រៀង ពីតារាចម្រៀង ដា ភ្លេង។

ចំណែកឯអ្នកដឹកនាំសម្ដែងបទនេះវិញ ប្រិយមិត្តខ្លះ ក៏បានស្គាល់ ប្រិយមិត្តខ្លះក៏មិនទាន់ស្គាល់ឡើយ។
លោក ផុន ទេពភិវឌ្ឍន៍ ជាអ្នកដឹកនាំសម្ដែងបទទីមួយរបស់ តារាចម្រៀង ម៉ៅ ហាជី ក្នុង LTNG Media.

បញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៤ លោក ផុន ទេពភិវឌ្ឍន៍ ជាអ្នកធ្វើការងារអោយគេផង រៀនផង ប៉ុន្តែលោករៀនបានត្រឹមឆ្នាំទីបី ប៉ុណ្ណោះក៏បោះបង់ចោលដោយសារកត្តាជីវភាព។
ជីវិតដូចជាកំប្លែង ក្រោយឈានជើងចូលក្នុងវិស័យសិល្បៈ លោកក៏បានក្លាយទៅជាតួសម្ដែង កំពុងតែសម្ដែងសុខៗ ក៏ក្លាយទៅជាអ្នកថតរូប និង វីដេអូ រួចក៏ក្លាយទៅជាអ្នកដឹកនាំសម្ដែងតែម្តង។



លោក ផុន ទេពភិវឌ្ឍន៍ បានធ្វើការច្រើនផលិតកម្ម ក្នុងរយៈពេលជាងដប់ឆ្នាំមកនេះ។

ហើយសព្វថ្ងៃបានបម្រើការងារ ក្នុងក្រុមហ៊ុន LTNG Media រួចក៏បានបញ្ចេញស្នាដៃបន្ថែមគឺការដឹកនាំសម្ដែងបទចម្រៀងថ្មីទីមួយ របស់តារាចម្រៀង ម៉ៅ ហាជី ក្នុងផលិតកម្ម LTNG Media។

ចង់ដឹងកាន់តែច្បាស់ថាបទចម្រៀង ចូលខែប្រាំបួន ពិរោះ និងវីដេអូចម្រៀងប្លែកបែបណានោះ សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ ស្លាបប៉ាកកាមាស
