សេចក្ដីជូនដំណឹង ស្ដីពី ការដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្ដោះអាសន្ន
ធនាគារជាតិនៃកម្ពុជាសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដោយពិនិត្យឃើញថាធនាគារពានិជ្ច ឈីហ្វ (ខេមបូឌា) ម.ក មានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិធរមាន ធនាគារជាតិនៃកម្ពុជាបានសម្រេចដាក់ឱ្យធនាគារពានិជ្ជ ឈីហ្វ(ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្ដោះអាសន្ន និងសម្រេចតែងតាំងក្រុមហ៊ុន បេកឃើរ ធីលលី(ខេមបូឌា) ម.ក ជាបណ្ដោះអាសន្ន មានតួនាទីក្នុងការវាយតម្លៃស្ថានភាពរបស់ធនាគារ ឈីស(ខេមបូឌា) ម.ក និងរាយការណ៍មកធនាគារជាតិនៃកម្ពុជា ដើម្បីជាមូលដ្ឋានសម្រាប់ការសម្រេច ចាត់វិធានការជាបន្តចំពោះធនាគារនេះ។
ក្នុងរយៈពេលបីខែ អភិបាលបណ្ដោះអាសន្ន មានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងជាតំណាងឱ្យធនាគារពាណិជ្ជ ឈីហ្វ(ខេមបូឌា) ម.ក សម្រាប់គ្រប់ប្រតិបត្តិការទាំងអស់របស់ធនាគារ ដែលរួមមានទាំងការផ្អាកការទូទាត់ប្រាក់បញ្ញើ និងចំណាយមិនចាំបាត់មួយចំនួនជាបណ្ដោះអាសន្ន។ ចំពោះអ្នកខ្ចីទាំងអស់ ត្រូវបន្តបំពេញកាតព្វកិច្ចទូទាត់សងប្រាក់ជាប្រក្រតី។
អតិថិជននិងភាគីពាក់ព័ន្ធដែលមានសំណួរពាក់ព័ន្ធនឹងអភិបាលបណ្ដោះអាសន្នខាងលើ អាចទាក់ទងដោយផ្ទាល់ទៅក្រុមហ៊ុន បេកឃើរ ធីលលី ដែលមានអាស័យដ្ឋាននៅ បុរីអាលីហ្សេ អាគារលេខ បេ៣ -០៧១& បេ៣-០៧២ ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លេខទូរស័ព្ទ ០២៣ ៩៨៧ ១០០ ឬ អ៊ីមែល info@bekertilly.com.kh។
ធនាគារជាតិនៃកម្ពុជា នឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់លើការអនុវត្តអភិបាលបណ្ដោះអាសន្ន និងសូមអំពាវនាវដល់សាធារណជនតាមដានព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា និង ធនាគារ ឈីហ្វ (ខេមប៊ូឌា) ម.ក ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមធារណជន មេត្តាជ្រាបជាព័ត៌មាន។

ប្រភព៖ ធនាគារជាតិនៃកម្ពុជា
