នារសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នេះ លោកជំទាវ ឧកញ៉ា ទ្រី ដាណា បង្ហោះសំណេរខ្លីមួយថា “ក្មួយទី12ជួបគ្នាថ្ងៃស្អែក” ដោយភ្ជាប់មកជាមួយនិងរូប Ipad និង Tablet ថ្មីជាច្រើនគ្រឿង។


ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងខ្លះហើយថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៦ លោកជំទាវ ឧកញ៉ា ទ្រី ដាណា បានបង្ហោះសារប្រកាសចែក Ipad និង Tablet ដល់សិស្ស និន្ទេស A ចំនួន ៥១ រូប ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលខិតខំប្រឹងរៀន និង ប្រលងបាននិន្ទេសល្អ ជូនខ្លួនឯងនិងគ្រួសារ។
ខាងក្រោមនេះជាសំណេរទាំងស្រុងដែលលោកជំទាវ ឧកញ៉ា ទ្រី ដាណា បានបង្ហោះកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៦៖
ចូលអបអរសាទរទៅដល់ក្មួយៗទាំងអស់គ្នាដែលបានបញ្ចប់ការប្រឡង និងអបសាទរក្មួយៗទាំង51នាក់ដែលមានឈ្មោះ នៅក្នុងតារាងខាងក្រោម
-រង្វាន់ Laptop 1គ្រឿង (សម្រាប់អ្នកពិន្ទុខ្ពស់ជាងគេ)
បានទៅលើ ប្អូនប្រុស ឈ្មោះ មុនិន្ទ ភារិន្ទ.
# លេខតុ104 លំដាប់ពិន្ទុ 99.987
-សម្រាប់ប្អូនៗ50នាក់ ផ្សេងទៀតទទួលបានរង្វាន់ Tablets ក្នុងម្នាក់ចំនួន1គ្រឿង![]()
ខិតខំប្រឹងប្រែងសិក្សារៀនសូត្រណាកូនក្មួយៗ មីងជូនពរកូនក្មួយឲ្យកាន់តែពូកែ ស៊ូៗទាំងអស់គ្នាទៅមុខទៀត ![]()


បញ្ជាក់ផងដែរថា កាលដែលលោកជំទាវ ឧកញ៉ា ទ្រី ដាណា ធ្វើបែបនេះ គឺដើម្បីឱ្យប្អូនៗសិស្សានុសិស្សដែលជាប់ហើយ ខិតខំ ប្រឹងរៀនបន្ត និង សិស្សានុសសិស្សដែលកំពុងសិក្សាថ្នាក់វិទ្យាល័យឱ្យខិតខំប្រឹងរៀនដូចគ្នា។
ភូមិព័ត៌មានជឿជាក់ថា នៅពេលដែលលោកជំទាវ ឧកញ៉ា ទ្រី ដាណា និង សប្បុរសជន ផ្សេងទៀតធ្វើបែប សិស្សានុសិស្សនិងមានកម្លាំងចិត្តខិតខំសិក្សា ដើម្បីក្លាយជាទំពាំងល្អដែលមានចំណេះដឹងអាចចូលរួមជួយអភិវឌ្ឍន៍សង្គមជាតិបាន។
អត្ថបទ៖ ស្លាបប៉ាកកាមាស
